FZ RIDERS និងរៀបចំដំណើរកំសាន្ត សប្បរុសធម៌ មួយ នាពេលឆាប់ៗខាងមុខ


 ភ្នំពេញ : ​ តាមប្រភពព័ត៌មាន ផ្លូវការណ៏របស់ ថ្នាក់ដឹកនាំក្រុម FZ RIDERS បានអោយដឹងថាក្រុម
FZ RIDERS និងមានបើកកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំទាំង ៤ រូបដែលមានសមាសភាព ចូលរូម
១.លោក ដេត សុភ័ត្រ្តា  ថ្នាក់ដឹកនាំ
២.លោក មាវ វ៉ាន់ថុង ជំនួយការថ្នាក់ដឹកនាំ
៣.លោក ខៀវ​  សារិន ជំនួយការថ្នាក់ដឹកនាំ
៤.លោក ហូត ផល្លា ជំនួយការថ្នាក់ដឹកនាំ

និងបើកកិច្ចពិភាក្សារស្តីពី កិច្ចដំណើរកំសាន្ត សប្បុរសធម៌ និង ដើម្បី ប្រមែលប្រមូលថវិការ
សប្បុរសធម៌ ។

   គួរំលឹកដែរថា  ក្រុម FZ RIDERS គឺជាក្រុមម៉ូតូធំដែលបានបង្កើតឡើង ក្នុងន័យ កំសាន្ត និង
ចូលរួមជួយដល់សង្គម តាមរយះសកម្មភាពសប្បុរសធម៌ ផ្សេងៗ  ហើយកន្លងមក ឮក្រុមមួយនេះ
ក៏បានចូលរួម​យ៉ាងសកម្មជាមួយ សកម្មភាពសប្បុរសធម៌ ដែលបានរៀបចំឡើងនា
ពេលកន្លងមក។

លោក THEAV Vanthong ដែលជាជំនួយការអ្នកដឹកនាំបានកំពុង ព្យាយាមទាក់ទងទៅតំបន់ក្រីក្រ
ដើម្បី រៀបចំគំរោង សប្បុរសធម៌ ជាមួយគ្នានេះដែល  លោក KHIEV Sarin ដែលជាជំនួយការ
អ្នកដឹកនាំមួយរូបដែរនោះ ក៏កំពុងព្យាយាមទាក់ទង រៀបចំប្រមូលថវិការសប្បុរសធម៌
ពីសមាជិក ក្រុម ក៏ដូចជា សប្បុរសជន ខាងក្រៅផងដែរ។


(​ អត្ថបទ  រៀបរៀង ដោយ លោក ដេត​ សុភ័ត្រ្តា )

0 comments:

Post a Comment