​អារ៉ាប់រួម​ទិញ​ឡាន​ស្ព័រ​​​​ថត​រឿង​ Furious 7 តម្លៃ ៣,៤លាន​$​សម្រាប់​​ប៉ូលិស​​ខ្លួន​​

5 Jun, 2015 11:02

រថយន្ត ​ស្ព័រ​ទំនើប​ Lykan Hypersport តម្លៃ ៣,៤លាន​ដុល្លារ ដែល​ធ្លាប់​តែ​ឃើញ​ក្នុង​រឿង​ Furious 7 ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កង​កម្លាំង​ប៉ូលិស ​​របស់​ប្រទេស​មហាសេដ្ឋី​ផ្នែក​ប្រេង អារ៉ាប់រួម។

76117148584126350-cropped-2-640x427-c

Lykan Hypersport ដែល​​ទើប​តែ​ទិញ​សម្រាប់​ប្រើ​ជា​យាន​ជំនិះ​ប្រតិបត្តិការ​របស់​ប៉ូលិស​ អារ៉ាប់រួម​នេះ​ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​​ដល់​ទៅ ៧៧០សេះ ​ម៉ាស៊ីន​ស៊ីឡាំង​ប្រភេទ Twin-turbo flat six ​មាន​ទំហំ​ម៉ាស៊ីន 3.7 លីត្រ ល្បឿន​កុងទ័រ​លោត​ពី ០ទៅ ១០០គ.ម/ម៉ ប្រើ​ពេល​តែ ២,៨វិនាទី ហើយ​​ល្បឿន​អតិបរមា​របស់​វា​ ៣៨៦គ.ម/ម៉។

រថយន្ត​ស្ព័រ​តម្លៃ ៣,៤ លាន​ដុល្លារ​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន W Motors ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ឌូបៃ​​ប្រទេស​អារ៉ាប់រួម ហើយ​វា​ក៏​ធ្លាប់​ត្រូវ​បាន​យក​មក​ថត​ក្នុង​រឿង​ហូលីវូដ​ដ៏​ល្បី​ Furious 7 ដែល​ចំណាយ​ទុន​ផលិត​អស់ ២៥០លាន​ដុល្លារ​​ផង​ដែរ​។

រថយន្ត​ថ្លៃៗ ដែល​ប៉ូលិស​អារ៉ាប់រួម​កំពុង​ប្រើ​សព្វថ្ងៃ​មាន​ដូចជា Bugatti Veyron, Nissan GT-R, Audi R8, Ferrari FF, McLaren MP4-12C, Mercedes SLS-AMG, Mercedes G63 AMG, BMW i8 និង Aston Martin One-77 ហើយ​កាល​ពី​ខែ មិនា​ឆ្នាំ ២០១៥ កន្លង​ទៅ​ថ្មី​នេះ រដ្ឋាភិបាល​អារ៉ាប់រួម​ក៏​បាន​ទិញ​រថយន្ត​ប្រណិត Rolls Royce Phantom បញ្ចូល​ក្នុង​​កង​កម្លាំង​ប៉ូលិស​របស់​ខ្លួន​ថែម​ទៀត​៕

resized_img_2755-640x640

6996681801421294385-cropped-2-640x427-c

2Lykan+Hypersport+Abu+Dhabi+police

-Rolls Royce Phantom ដែល​ទើប​តែ​ដាក់​បញ្ចូល​ក្នុង​កង​កម្លាំង​ប៉ូលិស​​កាល​ពី​ខែ​មិនា​កន្លង​ទៅ៖

1284636034157983196

Abu-Dhabi-Police_Rolls-Royce-1-660x342

0 comments:

Post a Comment