មិត្តភាព​៖ ឈុត​ធំ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ ឈុត​ធំ​ជម្រើស​ជាតិ ​មីយ៉ាន់ម៉ា​ ល្ងាច​នេះ​

5 Jun, 2015 11:11

ក្រុម ​បាល់ទាត់​ឈុត​ធំ​ជម្រើស​ជាតិ​កម្ពុជា​​នឹង​ត្រូវ​ប្រកួត​មិត្ត​ ភាពអន្តរជាតិ​​ជា​មួយ​​ក្រុម​បាល់ទាត់​ឈុត​ធំ​ជម្រើស​ជាតិ​ មីយ៉ាន់ម៉ា ​​នា​ថ្ងៃ​​ទី ​៥ ខែ មិថុនា ឆ្នាំ ២០១៥ ម៉ោង ៥ :០០​(​ម៉ោង​នៅ​ប្រទេស​ថៃ ) ល្ងាច​នេះ​នៅ​កីឡដ្ឋាន​ Samut Sakhon លើ​ទឹក​ដី​ប្រទេស​ថៃ ។

Cambodia-Vs-Loa-41

​ក្រុម​បាល់ទាត់ ​​ឈុត​ធំ​ជម្រើស​ជា​តិ​កម្ពុជា

​ស្ថិត​​ក្រោម​ការ​ដឹកនាំ​​របស់​គ្រូ​បង្វឹក​ថ្មី​ជនជាតិជប៉ុន​លោក Kazunori Ohara ​​បាន​ដឹង​នាំ​កូន​ក្រុម​របស់លោក​​​ប្រកូត​មិត្តភាព​ជា​ច្រើន​​មក​ហើយ​ ​ដើម្បី​​ពង្រឹង​ផ្នែក​បច្ចេកទេស​ និង​​​កម្លាំង​​ឲ្យ​​មាន​​​គ្រប់គ្រាន់​ ក្នុង​ការ​ប្រកួត​ ​និង​ចង់​​​​ដក​ស្រង់​​បទពិសោធន៍​ថ្មី​ៗ​ ​ពី​ប្រទេស​ជិត​ខាង​ ​ហើយ​​​ថ្ងៃ​នេះ​​ក្រុម​បាល់​ទាត់​​ឈុត​​ធំ​នឹង​​ប្រកួត​​មិត្តភាព​ អន្តរជាតិ​​ចុង​ក្រោយ​ ជា​មួយ​ក្រុម​​បាល់​ទាត់​ឈុត​ធំ​​ មីយ៉ាន់ម៉ា នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​​ ។​ ការ​ប្រកួត​មិត្តភាព​នេះ​គឺ​ជា​ការ​​​ត្រៀម​ខ្លួន​​​មុន​​​​យុទ្ធនាការ​​ ប្រកួត​​ជម្រុះ​ បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ដោយ​​ប្រកួត​ដំបូង​ត្រូវ​ ប៉ះ​ក្រុម​សិង្ហបុរី​នា​ថ្ងៃ​ទី​១១ ខែ​មិថុនា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។

​​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចុង​ក្រោយ​របស់​ក្រុម​បាល់​ទាត់​ឈុត​ធំ​ ជម្រើស​ជាតិ​កម្ពុជា​គឺ​​ស្មើ​១-១​ជា​មួយ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឈុត​ ធំ​ ឡាវ ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ។ ​ចំណែក​​​ប្រកួត​​មិត្តភាព​អន្តរជាតិ​​ចុង​ក្រោយ​របស់​ក្រុម​បាល់ទាត់​ឈុត​ ធំ​​ មីយ៉ាន់ម៉ា បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​ឈុត​ធំ​ ឥណ្ឌូណេស៊ី ២-១ នៅ​​កីឡដ្ឋាន​​ Stadium Gelora Delta ទី​ក្រុង​ Sidoarjo ប្រទេស​ឥណ្ឌូណេស៊ី​។  ចាំ​មើល​ល្ងាច​នេះ​ទាំង​អស់​គ្នា ​​តើ​ក្រុម​បាល់ទាត់​ឈុត​ធំ​អាច​ស្វែង​រក​ជ័យ​ជំនះ​ក្រៅ​ទឹក​​ដី​​ដូច​ក្រុម ​បាល់ទាត់​ U-23 កម្ពុជា​ដែរ​ឬទេ ?​

Myanmar-Team-cut

​ក្រុម​បាល់ទាត់​ ឈុត​ធំ​ជម្រើស​ជាតិ មីយ៉ាន់ម៉ា (​ប្រកួត​កន្លង​មក​)

0 comments:

Post a Comment