ពាន​រង្វាន់​យុវជន​អន្តរជាតិ​ល្ងាច​នេះ​ U-18 ភ្នំពេញ​ក្រោន​ ប៉ះ Frenz United ម៉ាឡេស៊ី

5 Jun, 2015 11:57

ការ ​ប្រកួត​ ពាន​រងាន់​យុវជន​អន្តរជាតិ​ RSN Youth Cup ​នឹង​ចាប់​ផ្ដើម​បើក​ឆាក​ល្ងាច​នេះ​ហើយ។ ក្រុម​ Academy U-18 ភ្នំពេញ​ក្រោន ​​នឹង​ត្រូវ​ស្វាគមន៍​ក្រុម Frenz United របស់ម៉ាឡេស៊ី​ នា​​ម៉ោង ៥:៣០នាទី​​​​ នៅ​កីឡដ្ឋាន RSN Stadium របស់​ភ្នំពេញ​ក្រោន។

 cut-phnom
U-18 ភ្នំពេញ​ក្រោន​

ក្រៅ​ពី​គូ​នេះ នៅ​មាន​មួយ​គូ​ទៀត គឺ​​ក្រុម U-18 Muangthong United របស់​ថៃ ប៉ះ​ក្រុម​ជើង​ខ្លាំង​ថៃ​មួយ​ទៀត គឺ U-18 Chonburi នា​ម៉ោង​៨​យប់ ពោល​គឺ​បន្ទាប់​ពី​ចប់​គូ​ទី​មួយ​រវាង​ ភ្នំពេញ​ក្រោន និង Frenz United។
 cut-Frenz
U-18 ក្រុម​បាល់ទាត់ Frenz United ( ម៉ាឡេស៊ី )

​តម្លៃ​សំបុត្រ​នៃ​ការ​​ទស្សនា​ទាំង​ពីរ​គូ​ គឺ​ត្រឹម​តែ​ ៤០០០រៀល​ប៉ុណ្ណោះ​។ ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ នឹង​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​ គន្ធបុប្ផា​ទាំង​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​សម្រាប់​អ្នក​ទស្សនា​ផង​ដែរ។ សំបុត្រ​នឹង​មាន​ដាក់​លក់​នៅ​កីឡដ្ឋាន RSN។ ការ​ប្រកួត​នេះ ​ក៏​នឹង​មាន​ការ​ផ្សាយ​​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ BTV ផង​ដែរ៕

fsg
(រូបភាព៖ PPCFC Fan Club)

0 comments:

Post a Comment