ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ម្ចាស់ផ្ទះ
សិង្ហបុរី ៤-២ កាលពីយប់មិញសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
មើលវីដេអូខាងក្រោម
គ្រាប់បាល់ចូលទីយ៉ាងស្រួលៗនៅតង់ទីមួយរហូតដល់ទៅ៦គ្រាប់
ប៉ុន្តែតង់ទីពីរអត់មានគ្រាប់បាល់ចូលទីគ្នាសោះ។
៤គ្រាប់សិង្ហបុរីរកបានដោយកីឡាករ៤នាក់គឺប្រធានក្រុម Khairul
Amri ទម្លាយសំណាញ់ទីកម្ពុជាមុនគេនៅនាទី៩ កីឡាករ Faris Ramli
រកបានមួយគ្រាប់នៅទី២៩ កីឡាករ Shahril Ishak រកបាននៅនាទី៣៣ និង
Safuwan Baharudin ធ្វើបានសម្រេចមួយគ្រាប់នៅនាទី៣៧។
ចំពោះក្រុមកម្ពុជាក៏បានទម្លាយសំណាញ់ទីសិង្ហបុរីបាន២គ្រាប់វិញ
ដែរដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី
ទាំងពីរគ្រាប់នៅនាទី២៧ និង៣០។
ជម្រើស១១នាក់របស់កម្ពុជាយប់មិញមាន ស៊ូ យ៉ាទី, ស៊ូយ វិសាល, ហុង
ផេង, សាយ ពិសិដ្ឋ, មូល ដារ៉ាវ័ន្ត, ទូច បញ្ចារ៉ុង, ប្រាក់ មុន្នីឧត្តម, ណុប
តុលា, ឃួន ឡាបូរ៉ាវី, នួន បូរី និងគួច សុកុម្ភៈ។
Deth Sopheaktra KH
0 comments:
Post a Comment