ចិន៖ វាជាមោទនភាពជាតិមួយ នៅពេលដែល បេក្ខជន ម៉ា
ច័ន្ទបញ្ញា អ្នកចម្រៀងទាន់សម័យ (Fashion Singer) ដែលនិពន្ធ និងច្រៀងតែ
បទចម្រៀង Original នោះ បានឈ្នះពានរង្វាន់ ធំបំផុត ប្រចាំឆ្នាំ ២០១៤
ក្នុងកម្មវិធី FashionAsia នាទីក្រុង ឈុងឈីង ប្រទេសចិន ធ្វើឲ្យកម្ពុជា
មានមុខមាត់ នៅលើឆាកអន្តរជាតិ សារជាថ្មីម្តងទៀត។
ក្នុងចំណោមបេក្ខជន ជាច្រើននាក់ មកពី ១៤ ប្រទេស ខុសៗគ្នា ក្នុងតំបន់អាស៊ី
យុវជន ម៉ា ច័ន្ទបញ្ញា បរិញ្ញាប័ត្រ ផ្នែករចនា ដែលតំណាងឲ្យយុវជន
របស់ប្រទេសកម្ពុជា បានឆ្លងចូលទៅដល់ វគ្គ TOP 5 ហើយចុងក្រោយ លោកបានបកស្រាយ
បទចម្រៀង «HERE MY SONG» រឺ «បទចម្រៀងខ្ញុំ» ដោយយកឈ្នះដាច់ បេក្ខនារី
ពីររូបចុងក្រោយ ម្នាក់មកពីទីក្រុងម៉ាកាវ និងម្នាក់ទៀត មកពីកោះតៃវ៉ាន់
ដោយបាន គ្រងពានរង្វាន់ FashionAsia នៅវគ្គផ្តាច់ព្រ័ត្រ៕
Deth Sopheaktra KH
0 comments:
Post a Comment