ជា​ទូទៅ​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​ដែល​បើក​ បរ​ក្នុង​រយៈ​ចម្ងាយ​ជិត​មិន​សូវ​ជា​មាន​ការ​ខ្វល់​ខ្វាយ​អំពី​សម្ភារៈ​មួយ​ ចំនួន​ដែល​សម្រាប់​ប្រើប្រាស់​ពេល​ចាំ​បាច់​ក្នុង​ការ​បើក​បរ​នោះ​ទេ​។​ តែ​មិន​ថា​ការ​បើក​បរ​ផ្លូវ​ជិត​ឬ​ផ្លូវ​ឆ្ងាយ​ចូល​អ្នក​បើកបរ​ទាំងអស់​គួរ​ គប្បី​យក​របស់​មួយ​ចំនួន​ខាង​ក្រោម​នេះ​ដាក់​ជាប់​រថយន្ត​ជានិច្ច៖

១. ​ឧបករណ៍​វាស់​សម្ពាធ​ខ្យល់​ក្នុង​កង់​

1

​អ្នក​គួរ​តែ​ធ្វើ​ការ​វាស់​នូវ​សម្ពាធ​ខ្យល់​ក្នុង​កង់​របស់​អ្នក​ឲ្យ​ បាន​ត្រឹមត្រូវ​ ដោយ​ជា​ធម្មតា​សម្ពាធ​ខ្យល់​ក្នុង​កង់​នឹង​កើន​ឡើង​នៅ​ពេល​សំបក​កង់​ឡើង​ កម្ដៅ​ក្រោយ​ការ​បើកបរ​ផ្លូវ​ឆ្ងាយ​។

២. បំពង់​ពន្លត់​អគ្គិភ័យ​សម្រាប់​រថយន្ត​

???????????????????????????????

ករណី​អគ្គិភ័យ​ចំពោះ​រថយន្ត​រមែង​កើត​មាន​ជា​យថាហេតុ​។ ដូច​នេះ​ការ​បង្ការ​នានា​ និង​បំពង់​ពន្លត់​អគ្គិភ័យ​សម្រាប់​រថយន្ត គឺ​ជា​រឿង​ដែល​ចាំ​បាច់​។

៣. កាវ​សម្រាប់​ផ្ចិត​រន្ធ​មិន​ឲ្យ​ខ្យល់​ចេញ​ពី​កង់

3

វា​ជា​កាវ​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​អាច​ផ្ចិត​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្យល់​ចេញ​សំបក​កង់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤. ឧបករណ៍​បញ្ចូល​ខ្យល់​អគ្គិសនី

4

ឧបករណ៍​បញ្ចូល​ខ្យល់​ប្រភេទ​នេះ​គឺ​វា​ដំណើរ​ការ​ប្រើ​ថាមពល​អគ្គិសនី​ដែល​ទាញ​ចេញ​ពី​រថយន្ត​។

៥. ឆ្នាំង​សាក​វ័យ​ឆ្លាត​សម្រាប់​អាគុយ​ឡាន

5

វា​មាន​សមត្ថភាព​អាច​បញ្ចូល​ថាមពល​ឲ្យ​អាគុយ​របស់​អ្នក​ក្នុង​កម្រិត​មួយ ​ដែល​អាច​ផ្តល់​ថាមពល​គ្រប់​គ្រាន់​ដល់​ការ​បញ្ឆេះ​រថយន្ត​របស់​អ្នក​។

៦. ដែក​ដូយ

6

វា​ជា​ឧបករណ៍​ដែល​សំខាន់​បំផុត​ក្នុង​ពេល​ផ្លាស់​ប្ដូរ​សំបក​កង់​ម្តងៗ​។

៧. សោ​ដែល​មាន​មុខ​ងារ​ច្រើន​

7

៨. ខ្សែ​សម្រាប់​អូស​រថយន្ត

8